Monday, June 27, 2011

Chea Sim supports Mr. Hun Sen to prime minister for life

Mr. Chea Sim (L) sharing a joke with Mr. Hun Sen during the 20th anniversary of the Vietnamese ouster of the Khmer Rouge regime on 7th January 1999.

By Khmerization
Source: CEN

The president of ruling Cambodian People's Party (CPP), Mr. Chea Sim, has vowed to support Mr. Hun Sen, the party vice-president, to be prime minister for life.

Mr. Chea Sim has given his pledge, through a statement read by a party official during the 60th anniversary of the founding the the CPP on 25th June in Kampot province that the CPP has confidence in Mr. Hun Sen and will support him to be prime minister for life.

Mr. Chea Sim's statement was read by Mr. Nay Bena, member of the CPP's Permanent Committee, in front of 6,000 party faithful in Teuk Chhouk district in Kampot province to mark the 60th anniversary of the birth of the CPP (28th June 1951-28th June 2011), which was then known as the Kampuchean People's Revolutionary Party.

In the past, the less powerful Mr. Chea Sim has pledged his supports for the more powerful Mr. Hun Sen to be prime minister for life on several occasions to dispel rumours that thew two are cutthroat rivals.

Please read article in Khmer below:
-----------------------------------------
គណបក្ស​ប្រជាជន​គាំទ្រ​សម្តេច​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ជា​រៀងរហូត​
ដោយ : ចក្រី (ថ្ងៃទី 25 មិថុនា 2011,03:06:PM)
CEN
Dsc00818
ខេត្តកំពត​ប្រារឰ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​អ្នកចូលរួម​ជិត​៦.០០០​នាក់​

កំពត: ក្រោម​ពន្លឺព្រះអាទិត្យ​ដ៏​ភ្លឺ​ចិញ្ចែងចិញ្ចាច​តាំងពី​ព្រលឹម​ស្រាងៗ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប្រមាណ​ប្រហែល ពេញ​មួយ​សប្តាហ៍​កន្លងមក​នោះ នា​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១១​នេះ ​នៅ​បរិវេណ​សួន​ស្បា​រ​ខេត្ត​ដែលជា​សមិទ្ធផល​ទើប​កកើតឡើង​ថ្មីៗ ប្រជាពលរដ្ឋ មន្ត្រីរាជការ​...​មកពី​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ប្រមាណ​ជិត ៦.០០០ នាក់​បាន​ចូលរួម​អបអរសាទរ​ក្នុង​មិ​ទ្ទី​ញ ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្វី​ជាការ​កត់សម្គាល់​ក្នុង​អង្គពិធី​នេះ តំ​ណា​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​វត្តមាន​ទាំងមូល​បាន​សម្តែង​​ពី​ការគាំទ្រ​ បេក្ខភាព​របស់​សម្តេច​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ជា​រៀងរហូត ។​
លោក នៃ ប៉េ​ណា សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អាន​សុន្ទរកថា​របស់​សម្តេច អគ្គ​មហា​ធម្ម​ពោធិ៍​សាល​ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​ក្នុង​មិ​ទ្ទី​ញ​រំលឹក​ខួប​លើក​ទី​៦០ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ ​មិថុនា ២០១១) មាន​ខ្លឹមសារ​ថា ឈ្មោះ​ដំបូង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នាពេល​បង្កើតឡើង​​កាល ពីថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ មាន​ឈ្មោះថា “ បក្សប្រជាជន​បដិវត្តន៍​ខ្មែរ ” ដើម្បី​ដឹកនាំ​​ចលនា​តស៊ូ​ដណ្តើម​ឯករាជ្យ​ជាតិ​ពី​ពួក​អាណានិគមនិយម​បារាំង​ ។​

ចាប់ពី​ពេល​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រក្សា​ ខ្ជាប់​ឥត​ ប្រែប្រួល​នូវ​គោលបំណង ​និង ឧ​ត្ត​ម​គតិ របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ធ្វើ​ពលីកម្ម​ឥត​រួញរា​ដើម្បី​ប្រទេសជាតិ ។ សុន្ទរកថា​របស់​សម្តេច​ប្រធាន​ក៏បាន​សម្តែង​នូវ​ការគោរព និង ​សេចក្តី​នឹករលឹក​ដ៏​ជ្រាលជ្រៅ​ចំពោះ​ជនរួមជាតិ​ទាំងអស់​នៅ​គ្រប់ទិសទី ដែល​កំពុង​បញ្ចោ​ញ​អស់​កម្លាំងកាយ កម្លាំងចិត្ត​ក្នុង​ការងារ និង​មុខរបរ​របស់ខ្លួន ហើយ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្តន៍​កម្ម​វិធី​នយោបាយ របស់​រាជ​រដ្ឋ​ភិ​បាល ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ ការពា​រ​មាតុភូមិ​ប្រកបដោយ​វីរភាព ខ្ពង់ខ្ពស់ ដើម្បី​ការពារ​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត​របស់​ប្រជាជន​។ សុន្ទរកថា មាន​ខ្លឹមសារ​ទៀតថា ពី​សង្គ្រាម​និង​ការបែកបាក់ មក​សន្តិភាព និង​កា​រប​ង្រួ​បង្រួម​ជាតិ ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប​សុទ្ធតែ​បានទទួល​មនុញ្ញផល​ពី​ការផ្លាស់ប្តូរ​ នេះ​។

ប៉ុន្តែ​រាល់​ការផ្លាស់ប្តូ​រទាំង នោះ​ពិតជា​មិនអាច​កើតមាន​បានទេ​បើ​ខ្វះ​ការដឹកនាំ​មួយ​ដ៏​ត្រឹមត្រូវ គឺ​ការដឹកនាំ​របស់​គណបក្ស​ដែល​ត្រូវតែមាន​ភាពរឹងមាំ​ទាំង​ខាង​នយោបាយ សតិអារម្មណ៍ និង​ការចាត់តាំង ។ អាស្រ័យហេតុនេះ​តាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ និង​ថ្ងៃ​ដំបូង​នៃ​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​មក ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមូលផ្តុំ ខិតខំ​កសាង និង​ពង្រឹង​គណបក្ស​លើ​គ្រប់ផ្នែក​ឥត​ឈប់ ឈរ​ឆ្លងតាម​សកម្មភាព​ជាក់ស្តែងនៃ​ការកសាង​និង​ការពារ​មាតុភូមិ​។ បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​សមាជិក​រាប់លាន​នាក់ មាន​រចនាសម្ព័ន្ធ​គ្រប់​ថ្នាក់ គ្រប់ផ្នែក គ្រប់​មូលដ្ឋាន និង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​ដើម្បី​បម្រើ​ប្រទេសជាតិ​។ ពិសេស​គណបក្សប្រជាជន​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​​ ការបណ្តុះបណ្តាល និង​ប្រគល់​ភារកិច្ច​ដល់​សមាជិក​គ​ណ​បក្ស​វ័យក្មេង​ដែលជា​ជំនាន់​បន្ត វេន​​ដើម្បី​រក្សា​និរន្តរភាព​នៃ​ការដឹកនាំ​គណបក្ស​។​

​មាន​ ចំណាប់អារម្មណ៍​ក្នុង​ពិធី​នេះ តំណាង​មួយរូប​បាន​រៀបរាប់ថា ដោយសារ​គណបក្ស​​ប្រជាជន​កម្ពុជា​ធ្លាប់បាន​សង្គ្រោះ​ប្រជាជន​ឆ្លង​ផុតពី​របប ​ប៉ុល ពត ដ៏​មហាលំបាក​វេទនា​នោះ ទើប​​ប្រជាជន​ចាត់ទុក​គណបក្ស​នេះ​ជា​អ្នកផ្តល់​កំណើត​ទី​ពីរ​ដល់​ខ្លួន​ តាំងពី​ដំណាក់កាល​រស់រាន​មាន​​ជីវិត រហូតដល់​ដំណាក់កាល​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​​គ្រប់​ជាន់ថ្នាក់ តែងតែ​ចុះ​ដល់​មូលដ្ឋាន​ស្វែងយល់​សុខទុក្ខ និង​ដោះស្រាយ​រាល់​សំណូមពរ​របស់​​ប្រជាជន ពិសេស​ពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​។ ចំណាប់អារម្មណ៍​បន្តទៀតថា ក្នុងនាម​ប្រជាពលរដ្ឋ​ទាំងអស់​សូម​គាំទ្រ​បេក្ខភាព​សម្តេច​អគ្គមហាសេនាបតី​ តេ​ជោ ហ៊ុន សែន ជានា​យក​
​រដ​មន្ត្រី​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង នូវ​បេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ ព្រឹទ្ធសភា​នីតិកាល​ទី​៣ និងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​.​សង្កាត់​អាណត្តិ​ទី​៣ នា​​ឆ្នាំ​២០១២ ខាងមុខនេះ ៕

0 comments:

Post a Comment